Home សង្គម តែប៉ុណ្ណេះលែងភ័យ ការកាត់លុយទូរសព្ទ ដោយស្វ័យប្រវត្តិទៀតហើយ

តែប៉ុណ្ណេះលែងភ័យ ការកាត់លុយទូរសព្ទ ដោយស្វ័យប្រវត្តិទៀតហើយ

0

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងជំរុញឲ្យនិយ័តករ ទូរគមនាគមន៍កម្ពុជា (TRC)សហការជាមួយប្រតិបត្តិករទូរសព្ទចល័ត ពន្លឿនការអនុវត្តលេខកូដរួមមួយដើម្បីឲ្យអ្នកប្រើប្រាស់អាច ពិនិត្យនិងផ្ដាច់រាល់សេវាកម្មបន្ថែមដែលបានភ្ជាប់ ដោយចៀសវាងការកាត់លុយ ជាស្វ័យប្រវត្តិ តទៅទៀត ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា នាពេលកន្លងមក ដោយសារមានការត្អូញត្អែរ អំពី បញ្ហាកាត់លុយតាមទូរសព្ទ ដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗ ដោយមិនដឹងខ្លួន។

ក្រសួងប្រៃសណីយ៍ បញ្ជាក់ថា «(ក្រសួង)កំពុងជំរុញឲ្យ និយ័តករទូរគម នាគមន៍កម្ពុជា (TRC) សហការជាមួយ ប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដ រួមមួយ ដើម្បីឲ្យអ្នកប្រើប្រាស់អាចពិនិត្យ និងផ្ដាច់រាល់សេវាកម្មបន្ថែម ដែលបានភ្ជាប់ ដោយចៀសវាងការកាត់លុយ ជាស្វ័យប្រវត្តិ តទៅទៀត ដែលប៉ះពាល់ដល់ផលប្រយោជន៍ របស់អតិថិជន»។

ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបរាប់ថា អ្នកប្រើប្រាស់គួរយល់ដឹងអំ ពី ទំហំកញ្ចប់សេវាដែលខ្លួនទទួល និងសុពលភាព លើការប្រើប្រាស់សេវាកម្ម និងសេវា បន្ថែម របស់បណ្ដាក្រុមហ៊ុននីមួយៗ ឲ្យបានច្បាស់លាស់ នៅពេលមានការភ្ជាប់គម្រោងផ្សេង ៗ (Music) លទ្ធផលព័ត៌មានកីឡា (Sport) សេវាខ្ចីប្រាក់មុនពីក្រុមហ៊ុន (Loan) និងសេវាហៅ ចេញដោយ មិនបញ្ចេញលេខ (Private Number) ជាដើម៕

Previous articleកម្ពុជា បំពាក់គ្រឿងឥស្សរយយស ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាចិន ដែលមកជួយទប់ស្កាត់ កូវីដ១៩
Next articleសម្ដេចតេជោ ប្រាប់បងប្អូន សាសនិកខ្មែរឥស្លាម កុំឲ្យធ្វេសប្រហែស ចំពោះជំងឺកូវីដ១៩ ដ៏កាចសាហាវឡើយ