ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា នាថ្ងៃទី២២ ខែឧសភា ក្រសួងការពារជាតិកម្ពុជា បានរៀបចំពិធីបំពាក់គ្រឿងឥស្សរយយសជូនដល់ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាចិនដែលជាក្រុមជំនួយទប់ស្កាត់ នឹងជំងឺវីរុសជូនចំពោះកម្ពុជា ហើយពិធីនេះត្រូវបានរៀបចំឡើង ក្នុងរាជធានីភ្នំពេញ ដើម្បីជាការសរសើរជូនដល់ក្រុមអ្នកជំនាញ ដែលបានរួមចំណែកកិច្ចទប់ស្កាត់នឹងជំងឺវីរុស ជូនដល់កងយោធពលខេមរភូមិន្ទកម្ពុជា។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិន ប្រចាំកម្ពុជា និងមន្រ្តីផ្សេងទៀតអញ្ជើញ មានវត្តមានក្នុងពិធីនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបំពាក់ គ្រឿងឥស្សរយយសដោយផ្ទាល់ជូនដល់អ្នកជំនាញទាំង៤រូប។ សម្តេចពិជ័យសេនា មានប្រសាសន៍ថា ភាគីកម្ពុជាសូមថ្លែងអំណរគុណ ដល់ភាគីចិនដែលបានចាត់បញ្ជូន ក្រុមជំនាញយោធាវេជ្ជសាស្រ្ត ទប់ស្កាត់នឹងជំងឺវីរុសមកកាន់ប្រទេសកម្ពុជា និងព្រមទាំងបានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់ជាច្រើនផងដែរ។ កិច្ចការនៃក្រុមជំនាញយោធាវេជ្ជសាស្រ្តចិន មានភាពលេចធ្លោខ្លាំង បានជួយបណ្តុះបណ្តាលដល់មន្រ្តីយោធា វេជ្ជសាស្ត្រកម្ពុជាយ៉ាងច្រើនផងដែរហើយក៏បាន ចែករំលែកបទពិសោធន៍ និងមធ្យោបាយនៃការទប់ស្កាត់នឹងជំងឺវីរុស ជួយលើកកម្ពស់សមត្ថភាព និងអត្ថប្រយោជន៍សំខាន់ៗក្នុងការទប់ទល់ ជាមួយនឹងជំងឺវីរុសមួយនេះ។ ក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ភាគីទាំងពីរបានសាមគ្គីគ្នា សហការគ្នាយ៉ាងស្អិតរមួត ហើយការជួយផ្នែកវេជ្ជសាស្រ្តដែលបានផ្តល់ដោយចិន បានជួយកម្ពុជាកាន់តែមានទំនុកចិត្ត និងកាន់តែមានភាពកក់ក្តៅ។
ឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ចិននិងកម្ពុជាជួយយកអាសាគ្នាទៅវិញទៅមក ពួតដៃគ្នាក្នុងកិច្ចទប់ស្កាត់ នឹងជំងឺវីរុសយកសកម្មភាពជាក់ស្តែងមកបង្ហាញ ពីភាពត្រជះត្រចង់នៃសហគមន៍ជោគវាសនារួម បង្កើតគំរូសម្រាប់កិច្ចទប់ស្កាត់នឹង ជំងឺវីរុសសម្រាប់កិច្ចសហប្រតិបត្តិការ សហគមន៍អន្តរជាតិ។ ខណៈពេលដែលចិនកំពុងតែជួប ការលំបាកបំផុតក្នុងកិច្ច ទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេស កម្ពុជាបានផ្តល់ការគាំទ្រ យ៉ាងមុតមាំបំផុតជូនដល់ភាគីចិន។
ភាគីចិនសូមវាយតម្លៃខ្ពស់ ដល់កម្ពុជាដែលបានប្រកាន់ភ្ជាប់ភាពទៀងត្រង់ សច្ចធម៌លើឆាកអន្តរជាតិ បានប្រឆាំងនឹងជាមួយការប្រើ ស្ថានភាពនៃជំងឺវីរុសមកជាលក្ខណៈនយោបាយ និងលាបពណ៌បង្ខូចឈ្មោះអ្នកដទៃ។ ឆ្នាំនេះជាខួបអនុស្សាវរីយ៍១០ឆ្នាំ នៃការបង្កើតទំនាក់ទំនង ដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាជាខួបអនុស្សាវរីយ៍១ឆ្នាំ នៃការចុះហត្ថលេខាអនុវត្តផែនការសកម្មភាពកសាង សហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា។ យើងត្រូវតែអនុវត្តកុងសុងស៊ីស ដែលបានកំណត់ដោយថ្នាក់ដឹកនាំយោធា ទាំងពីរប្រទេសឲ្យបានល្អ រៀបចំកិច្ចទប់ស្កាត់ និងកិច្ចសហប្រតិបត្តិ ជាក់ស្ដែងសម្រាប់ជំងឺវីរុស។ ក្រោយពីឆ្លងកាត់ការ លត់ដំនៃជំងឺវីរុសនឹង ជួយជំរុញទំនាក់ទំនងយោធាទាំងពីរប្រទេសឈាន ទៅរកដំណាក់កាលថ្មីមួយ និងរួមគ្នាចូលរួមលះបង់ក្នុងបញ្ហាប្រឈមនេះ លើសកលលោក និងក្នុងតំបន់។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្ត ដែលជាក្រុមជំនួយក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុស ដែលបានចាត់បញ្ជូនដោយកងទ័ពរំដោះប្រជាជនចិន ជូនចំពោះប្រទេសកម្ពុជា បានមកដល់រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ហើយរយៈពេល២ខែកន្លងមកនេះ ក្រុមអ្នកជំនាញនិងភាគីកម្ពុជា បានរួមសុខទុក្ខជាមួយគ្នា បានខិតខំប្រឹងប្រែងពុះពារ ក្នុងសង្រ្គាមជំងឺវីរុសនេះហើយក៏បានបង្កើតជាមនោសញ្ចេតនា ដ៏សែនជ្រាលជ្រៅបំផុតដែលមិនអាចកាត់ផ្ដាច់បាន៕