ផ្លាស់ប្តូរ និងតែងតាំង ឧត្តមសេនីយ៍ ៣រូប ក្នុងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យផ្លាស់ប្ដូរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានចំនួន៣រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។

យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលស្ដីពី ការការផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង មន្រ្តីនគរបាលកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង៣រូប ដែលត្រូវផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងនោះរួមមាន៖

ទី១-លោកឧត្តមសេនីយ៍ឯក កែម សារិន ពីប្រធាននាយកដ្ឋាន ជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន ទៅជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

ទី២-លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ពីប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ទៅជាប្រធាននាយកដ្ឋានជនភៀសខ្លួន

ទី៣-លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ជាប្រធាននាយកដ្ឋាន ជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន ៕