Home សង្គម ប្រាប់តៗគ្នាផង! រួសរាន់ឡើង អ្នកទិញលក់រថយន្តតៗគ្នា រកម្ចាស់ដើមមិនឃើញ

ប្រាប់តៗគ្នាផង! រួសរាន់ឡើង អ្នកទិញលក់រថយន្តតៗគ្នា រកម្ចាស់ដើមមិនឃើញ

0

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំឭកដល់ម្ចាស់យានយន្ត ដែលទិញលក់តៗគ្នារកម្ចាស់ដើម មិនឃើញត្រូវរួសរាន់មកដាក់ពាក្យ ស្នើសុំផ្ទេរកម្មសិទ្ធិឲ្យបានមុន ថ្ងៃទី៣០ ខែ មិថុនាខាងមុខនេះ ខណៈការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និងកើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ “ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ “ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំ ផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។ អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យ ស្នើសុំឱ្យបានទាន់ពេលវេលា៕

Previous articleLyon មិនបានលេងយូហ្វាឆេមពានរដូវកាលក្រោយ កំពុងរួមគ្នាប្តឹង​ជាមួយក្លិបពីរផ្សេងទៀត
Next articleផ្លាស់ប្តូរ និងតែងតាំង ឧត្តមសេនីយ៍ ៣រូប ក្នុងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍