គណៈកម្មាធិការបាល់ទាត់របស់បារាំង បានច្រានចោលនូវបណ្តឹងរបស់ក្រុម Olympique Lyonnais,Amiens និង Toulouse លើករណី លីកកំពូលបារាំងបានសម្រេចចិត្ត បិទចោល ចំពេលកូវីដ១៩ បានវាយលុក ។
ការសម្រេចចិត្តរបស់លីកបាល់ទាត់បារាំង ដោយបិទបញ្ចប់រដូវកាលនេះ ស្របពេលដែល ការប្រកួតនៅសល់ចំនួន ១០ទៀត មានន័យថា ក្លិបលីយ៉ុងនឹងបរាជ័យ ក្នុងការធ្វើដំណើរទៅរកការប្រកួត Europe ហើយក្លិប Amiens និង Toulouse ស្ថិតក្នុងតំបន់កាត់ចេញតែម្តង។
LFP បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា LFP មានសេចក្តីរីករាយដោយដឹងថាបណ្តឹងឧទ្ធរណ៍ របស់ Lyon ,Amiens SC និង Toulouse FC ប៉ុន្តែត្រូវបានគេច្រានចោល ចំពោះបណ្តឹងនោះ។
បច្ចុប្បន្ន លីកដែលបានបិទមិនបន្តលេង គឺមាន ហុល្លង់ ប៊ែលហ្សិក ស្កុតឡេន ហើយនៅមានលីកជាច្រើនទៀតហៀបនឹងបិទបញ្ចប់ ថ្វីបើលីកខ្លះបានរកច្រកចេញ ដើម្បីបន្តការលេង ប៉ុន្តែបច្ចុបច្ចុប្បន្ននេះមានតែលីកធំរបស់អាល្លឹម៉ង់មួយប៉ុណ្ណោះ បានលេងដើម្បីបញ្ចប់រដូវកាល។
បញ្ជាក់ផងដែរថា Lyon មុនបិទរដូវកាលស្ថិតនៅលេខរៀងទី៧ ក្នុងចំណោម ២៨ប្រកួតមាន ៤០ពិន្ទុ ហើយ ក្លិបនៅតំបន់កាត់ចេញ Amiens និង Toulouse ស្ថិតនៅលេខរៀងទី ១៩ និង ២០ ៕