ចង់ដឹងទេថា តើអ្នកនាំពាក្យស្ថានទូតចិន ប្រចាំកម្ពុជា ឆ្លើយសំណួរអ្វីខ្លះ ជាមួយអ្នកសារព័ត៌មាន?

0

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំកម្ពុជា បានឆ្លើយតបជាមួយសំណួរ អ្នកសារព័ត៌មាន ដែលទាក់ទងជាមួយ នៅក្នុងកិច្ចប្រជុំលើកទី៣ នៃសភាប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ នឹងធ្វើការត្រួតពិនិត្យសេចក្តីព្រាង សម្រេចស្តីពីការបង្កើត និងបំពេញបន្ថែមប្រព័ន្ធច្បាប់ និងយន្តការអនុវត្តដើម្បីការពារសន្តិសុខជាតិ ក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ។ នេះបើយងតាមហ្វេសប៊ុក ស្ថានទូតចិន ។

ខាងក្រោមនេះជាសំណួរ និងចម្លើយ រវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យស្ថានទូតចិន ប្រចាំកម្ពុជា៖

សំណួរ៖ តាមរយៈខ្លឹមសារនៃកិច្ចប្រជុំលើកទី៣ នៃសភាប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៣ បានឲ្យដឹងថា កិច្ចប្រជុំលើកនេះ នឹងធ្វើការត្រួតពិនិត្យសេចក្តីព្រាង សម្រេចស្តីពីការបង្កើត និងបំពេញបន្ថែមប្រព័ន្ធច្បាប់ និងយន្តការអនុវត្តដើម្បីការពារសន្តិសុខជាតិ ក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។ សូមលោកជួយបង្ហាញ គំនិតមួយនេះបន្តិច?

ចម្លើយ៖ សន្តិសុខជាតិជាមូលដ្ឋាន គ្រឹះដ៏សំខាន់ដើម្បីការពារ ស្ថេរភាពប្រទេសជាតិ។ ការការពារសន្តិសុខជាតិ សមស្របនឹងប្រយោជន៍ របស់ជនជាតិចិនទូទំាងប្រទេស ក្នុងនោះរាប់បញ្ចូលជនរួមជាតិ ហុងកុងផងដែរ។ កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី១៩ នៃបក្សកុម្មុយនិស្តចិន បានលើកឡើងយ៉ាងច្បាស់ថា “នឹងបង្កើតនិងបំពេញបន្ថែម ប្រព័ន្ធច្បាប់និងយន្តការអនុវត្ត ដើម្បីការពារសន្តិសុខជាតិ ក្នុងតំបន់រដ្ឋបាលពិសេសហុងកុង” ។ តំបន់រដ្ឋបាលពិសេសហុងកុង ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ បានរបស់សាធារណរដ្ឋប្រជាមានិតចិន។ សភាប្រជាជនទូទាំងប្រទេសចិន ជាស្ថាប័នអំណាចកំពូលបំផុត។

ដោយផ្អែកលើស្ថានភាព និងសេចក្តីតម្រូវការថ្មី សភាប្រជាជនទូទាំងប្រទេសចិន ប្រើប្រាស់អំណាចដែល រដ្ឋធម្មនុញ្ញប្រគល់ជូន ហើយបង្កើតនិងបំពេញបន្ថែម ប្រព័ន្ធច្បាប់និងយន្តការអនុវត្តពី ថ្នាក់ជាតដើម្បីការពារសន្តិសុខជាតិ ក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីប្រកាន់ភ្ជាប់ និងបំពេញបន្ថែមប្រព័ន្ធ គោលនយោបាយ ប្រទេសមួយប្រព័ន្ធពីរ វាពិតមានភាពចាំបាច់យ៉ាងខ្លាំង ៕