Home សង្គម ចូលរួមអបអរផង! អតីតបុគ្គលិកសណ្ឋាគារ ដឹហ្ក្រេតឌ្យូកភ្នំពេញ នឹងទទួលបានសំណង នៅសប្ដាហ៍ក្រោយ

ចូលរួមអបអរផង! អតីតបុគ្គលិកសណ្ឋាគារ ដឹហ្ក្រេតឌ្យូកភ្នំពេញ នឹងទទួលបានសំណង នៅសប្ដាហ៍ក្រោយ

0

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសន្យាថា ក្រសួងនឹងទូទាត់សំណង ជូនដល់អតីតបុគ្គលិក និយោជិត ធ្វើការនៅសណ្ឋាគារដឹហ្ក្រេត ឌ្យូកភ្នំពេញ អតីតសណ្ឋាគារ អាំងទែកង់ ទីណង់តាល់ ឲ្យបានសមស្របតាម ដែលអាចធ្វើទៅបានក្រោយសណ្ឋាគារនេះ បិទទ្វារឈប់ធ្វើអាជីវកម្ម ហើយមិនព្រមទូទាត់ សំណងដល់បុគ្គលិក។

ថ្លែងច្បាស់ៗប្រាប់អតីតបុគ្គលិកកម្មករនិយោជិត នៃសណ្ឋាគារដឹហ្ក្រេត ឌ្យូកភ្នំពេញ និងអ្នកសារព័ត៌មាន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ហេង សួរ បញ្ជាក់ថា “ក្រសួងនឹងខិតខំរកថវិកា ធ្វើម៉េចដើម្បីដោះស្រាយ ជូនបងប្អូនយើងមុន ហើយយើង ធ្វើការជាមួយម្ចាស់សណ្ឋាគារ តាមក្រោយយើង នឹងព្យាយាមដោះស្រាយធ្វើម៉េច ទូទាត់ជូនបងប្អូននៅក្នុងសប្ដាហ៍ក្រោយ” ៕

Previous articleអាមេរិកឲ្យលុយ ជាង៧លានដុល្លារ សម្រាប់ស្ដារសេដ្ឋកិច្ចកម្ពុជា ឡើងវិញ ក្រោយរលាយ កូវីដ១៩
Next articleក្រសួងសាធារណការ ព្រមានលុបចោលកុងត្រា ជាមួយក្រុមហ៊ុនហាន់ស៊ីង របស់កូរ៉េ បើសាងសង់ផ្លូវជាតិលេខ២ មិនគោរពតាមកិច្ចសន្យា