Home សង្គម មុខម្ហូបមានធ្មេញ ដែលបង្ហោះតាមហ្វេសប៊ុកនោះ ជារឿងមិនពិតទេ

មុខម្ហូបមានធ្មេញ ដែលបង្ហោះតាមហ្វេសប៊ុកនោះ ជារឿងមិនពិតទេ

0

ភ្នំពេញ៖ ស្នងការនគរបាល ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ សូមច្រាលចោលទាំងស្រុង ចំពោះព័ត៌មាន ដែលបានបង្ហោះដោយហ្វេសបុក ឈ្មោះ កាមទេព លីមហុង សរសេរក្នុងន័យភ្ជាប់ជាមួយរូបភាពថា (សូមអជ្ញាធរជួយពិនិត្យហាងមួយកន្លែងផង នៅក្រុងព្រះសីហនុ) ដោយដាក់រូបភាព មានមុខម្ហូបមានធ្មេញ។

ក្រោយឃើញព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជារអោយសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវភ្លាមៗ ជាលទ្ធផលសមត្ថកិច្ចជំនាញ រកឃើញថារូបភាពធ្មេញ ខាងលើគឺមានប្រភពមកពី អាខោនហ្វេសប៊ុកបង្ហោះ ក្នុងប្រទេសថៃ ដែលបានបង្ហោះកាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩មកម្លេះ ។ ដូចច្នេះសូមម្ចាស់ ហ្វេបុកខាងលើជួយ ធ្វើកាកែតំរូវចំពោះ ការបង្ហោះឡើងវិញ ជៀសវៀងការយល់ច្រឡំ របស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមអរគុណ។នេះបើយោងតាមហ្វេសប៊ុក ប្រជាជនខេត្តព្រះសីហនុ៕

Previous articleសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ធ្លាក់ទៅដល់ដៃ គណៈកម្មការជំនាញ រដ្ឋសភាហើយ
Next articleអាមេរិកឲ្យលុយ ជាង៧លានដុល្លារ សម្រាប់ស្ដារសេដ្ឋកិច្ចកម្ពុជា ឡើងវិញ ក្រោយរលាយ កូវីដ១៩