ខែមេសា ចាប់រថយន្តដឹកលើសទម្ងន់ជិត ៣០០គ្រឿង និងពិន័យជាង ៥០០លានរៀល

0

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹងជញ្ជួន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់ចំនួន ២៩៨គ្រឿង និងពិន័យបាន ថវិកាសរុបចំនួន ៥០៥,៧០០,០០០ រៀល។