កម្ពុជា គាំទ្រវិធានការទប់ស្កាត់ ជំងឺរាតត្បាតកូវីដ១៩ របស់អង្គការសុខភាព ពិភពលោក

0

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានប្រកាសគាំទ្រ យ៉ាងពេញទំហឹង នៅក្នុងការឆ្លើយតបរបស់អង្គការសុខភាពពិភពលោក លើវិធានការទប់ស្កាត់វីរុសកូវីដ១៩ខណៈពិភពលោក កំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ដែលមានការចូលរួម តាមដានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ អង្គការសុខភាពពិភពលោក ជាមួយបណ្ដាប្រទេសមហាអំណាចមួយចំនួនផងដែរនោះ ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល។

 ក្នុងឱកាសចូលរួមមហាសន្និបាត សុខភាពពិភពលោក លើកទី៧៣ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី២៧ ខែមករា  ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ប្រទេសកម្ពុជាបានប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព និង បានព្យាបាលអ្នកជំងឺកូវីដ-១៩ សរុបចំនួន១២២ករណី បានជាសះស្បើយទាំងអស់ (១០០%)។ ទោះបីជាបច្ចុប្បន្ន កម្ពុជាមិនមានអ្នកជំងឺ កូវដ-១៩ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ មិនមានករណីឆ្លងថ្មី  ដែលត្រូវបានរកឃើញ និងមិនមានស្លាប់ តែដោយសារជំងឺកូវីដ-១៩ នៅមានស្ថានភាពមិនទាន់ធូរស្រាល នៅក្នុងប្រទេសជាច្រើននៅ លើសកលលោក និងនៅក្នុងតំបន់នៅឡើយ។

 លោក ម៉ម ប៊ុនហេង  ក៏បានអំពាវនាវនិងលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋគ្រប់រូប និងអ្នកផ្តល់សេវាសុខាភិបាល មានការយល់ដឹង បន្តអនុវត្តវិធានការការពារ ការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តការផ្លាស់ប្តូរ របត់នៃការរស់នៅ កែប្រែទម្លាប់ និងឥរិយាបថ នៃការរស់នៅរបស់ខ្លួន ឲ្យស្របតាម “សភាពធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ១៩” និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើសុខភាពផ្លូវចិត្ត របស់ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាសុខាភិបាល ។ 

លោករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា គួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេល មានការរាតត្បាតវីរុស ចេញរោគសញ្ញាជំងឺផ្លូវចិត្ត មួយចំនួនដូចជា កូវីដ-១៩ ប្រជាជន និងអ្នកផ្តល់សេវាថែទាំសុខភាព ស្តេស (Stress) ធ្លាក់ទឹកចិត្ត (Depression) ថប់អារម្មណ៍ (Arixiety) និងសំរាន្តមិនលក់ (Insomnia) ជាពិសេសអ្នកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់។ ការប៉ះពាល់លើ សុខភាពផ្លូវចិត្តនេះ សេដ្ឋកិច្ចគ្រួសារក្នុង គឺអាចបណ្តាលមក ពីការភ័យខ្លាចជំងឺ ក៏ដូចជាការប៉ះពាល់ ជាអវិជ្ជមាន លើស្ថានភាព អំឡុងពេលនៃ ការរាតត្បាតនេះ។ លើសពីនេះទៀត ករណីនៃការរើសអើង ជាតិសាសន៍ ដែលទាក់ទងនឹងជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍ ជាបន្តបន្ទាប់នៅក្នុងប្រទេស មួយចំនួនផងដែរ ។

ចំពោះករណីនេះ ដើម្បីកាត់បន្ថយ ផលប៉ះពាល់លើសុខភាពផ្លូវចិត្ត របស់ប្រជាជនកម្ពុជា ក្រសួងសុខាភិបាល «សូមសំណូមពរឲ្យស្ថាប័ន ពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងចូលរួមជួយសម្រាល ឬកាត់បន្ថយផលប៉ះពាល់ផ្សេងៗ ដែលលេចចេញ ពីបទអន្តរាគមន៍ទាំងឡាយ សម្រាប់ទប់ស្កាត់ ការរីករាលដាលនៃវីរុសកូវីដ-១៩ នៅកម្ពុជា។ បុគ្គលម្នាក់ៗ ក៏ត្រូវយកចិត្តទុកដាក់ លើសុខភាពរបស់ខ្លួន និងសមាជិកគ្រួសារខ្លួន ដោយឈរលើគោលការណ៍ រក្សាអនាម័យ ហូបម្ហូបអាហារ ដែលមានប្រយោជន៍ដល់សុខភាព និងធ្វើការហាត់ប្រាណឲ្យបានទៀតទាត់។  ការចូលរួមជួយគ្នាទៅវិញទៅមក នៅក្នុងសហគមន៍ ឬការចូលរួមអភិសង្គម ក៏អាចជាសកម្មភាពមួយដែល មានប្រសិទ្ធភាព ក្នុងការលើកកំពស់ សុខភាពផ្លូវចិត្តផងដែរ»។

លោក ម៉ម ប៊ុនហេង គូសបញ្ជាក់ថា« ជាការចាំបាច់ ដែលបុគ្គលមានរោគសញ្ញាផ្លូវចិត្ត រ៉ាំរ៉ៃ ត្រូវស្វែងរក សេវាសុខភាពផ្លូវចិត្ត នៅតាមមន្ទីរពេទ្យរដ្ឋ ដើម្បីជួយពិនិត្យ និងព្យាបាលបានទាន់ពេល។  សម្រាប់អ្នកផ្តល់ សេវាសុខាភិបាល គ្រឹះស្ថានសុខាភិបាល ត្រូវយកចិត្តទុកដាក់រៀបចំ ឲ្យមានបទអន្តរាគមន៍ សេវាសុខភាពផ្លូវចិត្តសម្រាប់អ្នកជំងឺ និងអ្នកផ្តល់សេវាជួរមុខទាំងអស់»។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា «ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួល របស់អង្គការសុខភាព ពិភពលោកក្នុងការឆ្លើយតប ជាសកលចំពោះជំងឺកូវីដ-១៩ សុខភាពពិភពលោកនិងបណ្តាប្រទេសនានាព្រមទាំង បន្តកិច្ចសហការជាមួយអង្គការ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ដើម្បីប្រយុទ្ធនឹងជំងឺថ្មីនេះ»៕