ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថាបើតាមការប៉ាន់ស្មាន របស់អ្នកវិទ្យាសាស្ត្រ ក៏ដូចជាអង្គការសុខភាពពិភពលោក ជំងឺកូវីដ-១៩ អាចនឹងបន្តមានវត្តមាន ជាច្រើនឆ្នាំទៅមុខទៀត ដោយមកទល់ពេលនេះ ក៏ពុំទាន់រកឃើញវ៉ាក់សាំង ឬថ្នាំព្យាបាលមានប្រសិទ្ធភាព សម្រាប់ជំងឺកូវីដ-១៩ នេះនៅឡើយ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល។
ក្នុងឱកាសចូលរួមមហាសន្និបាត សុខភាពពិភពលោក លើកទី៧៣ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) លោក ម៉ម ប៊ុនហេង បានអំពាវនាវឲ្យប្រជាជនកម្ពុជាត្រូវបន្ត រស់នៅដោយមានការប្រុងប្រយ័ត្ន និងចូលរួមបង្ការជំងឺនេះ តាមរយៈអនាម័យដៃស្អាត ការ ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែង ឬក្រម៉ា ឬ ក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ នៅពេលក្អក កណ្តាស់ និងការរក្សាគម្លាតសង្គម និងមិនត្រូវមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ។ អ្នកផ្តល់សេវាសុខាភិបាលទាំងអស់ ត្រូវបន្តផ្តល់សេវា ពិនិត្យ និងព្យាបាលនៅក្នុងស្ថានភាព ប្រឈមនឹងជំងឺកូវីដ-១៩ជាបន្តទៅទៀតផងដែរ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ចំពោះវិធានការឆ្លើយតប ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាបានប្រកាន់ យកអភិក្រមរដ្ឋាភិបាលទាំងមូល និងសង្គមទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជាបាន បង្កើតគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងគណៈកម្មការរាជធានី អភិបាលនៃគណៈអភិបាលរាជធានី ផែនការមេសម្រាប់ឆ្លើយតបទៅនឹងជំងឺ គ្មានករណីកូវីដ-១៩ ឬមានករណីមួយចំនួនតូច សេណារីយ៉ូទី៣៖ មានការរាតត្បាតករណីកូវីដ-១៩ ក្នុងសហគមន៍។
កម្ពុជា បាន បង្កើត និងអនុវត្តនូវផែនការឆ្លើយតបជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់អង្គការសុខភាព ពិភពលោក ដែលមានវិស័យអាទិភាពចំនួន ៩ រួមមាន៖ (១) ការរៀបចំផែនការ និងការគ្រប់គ្រងហេតុការណ៍ចំពោះមុខ (២) ការតាមដាន និងការវាយតម្លៃហានិភ័យ (៣) ការរៀបចំមន្ទីរពិសោធន៍ (៤) សេវាថែទាំ សុខភាព និងការគ្រប់គ្រងការព្យាបាល (៥) ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ (៦) វិធានការសុខភាព សាធារណៈមិនពាក់ព័ន្ធនឹងឱសថ (៧) ទំនាក់ទំនង ហានិភ័យ (៨) ការគ្រប់គ្រងច្រកចេញចូលនៅព្រំដែន និង (៩) ប្រតិបត្តិការភស្តុភា៕