ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយជារថយន្ត ១គ្រឿង ដល់បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក ដើម្បីប្រតិបត្តិការប្រចាំថ្ងៃ សំដៅធានានូវប្រសិទ្ធភាពការងារ របស់បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។
ក្នុងពិធីប្រគល់ និងទទួលនេះ ឧត្តមសេនីយ៍ទោ ប៊ូ វណ្ណរក្ស មេបញ្ជាការបញ្ជូនសារ កងទ័ពជើងគោក បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអំណោយដ៏ថ្លៃថ្លានេះ តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងការគិតគូរពីសុខទុក្ខ និងតម្រូវការផ្សេងៗរបស់កងទ័ព។
អំណោយជារថយន្តនេះ គឺជាការរួមចំណែកក្នុងការដឹកជញ្ជូន និងប្រតិបត្តិការការងារប្រចាំថ្ងៃ របស់បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក ឲ្យកាន់តែមានប្រសិទ្ធភាព ៕