តើរូបសំណាក តោពីរ នៅខេត្តព្រះសីហនុ តំណាងឲ្យអ្វី ?

0

ភ្នំពេញ៖ គេហទំព័រហ្វេសប៊ុក របស់ប្រជាជនខេត្តព្រះសីហនុ បានរំលេចពីប្រវត្តិ នៃការកសាងរូបសំណាកតោពីរ តំណាងឲ្យខេត្តព្រះសីហនុ ដើម្បីឲ្យជនរួមជាតិ បានដឹងគ្រប់ៗគ្នា ។តើរូបសំណាកតោពីរ មានសាវតាយ៉ាងណា សូមស្វែងយល់ទាំងអស់គ្នា ដូចតទៅ៖

នៅក្នុងឆ្នាំ១៩៦២ សម្តេចព្រះ នរោត្តម សីហនុ បានកសាងរូបសំណាកសត្វ « តោញីឈ្មោល » ដែលជាប្រភេទស្តេចសត្វ ម្រឹគីម្រឹគាមួយគូ កំពុងតែឈរបង្អួតខ្លួន ដោយអំណាចជាតំណាងឲ្យខេត្ត ព្រះសីហនុ សក្តិសមទៅនឹងព្រះ កិត្តិនាម ដែលព្រះបរមរតនកោដ្ឋ បានកសាងទុក ឲ្យកូនចៅ ចៅទួត របស់ព្រះអង្គ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានទស្សនានិងផ្តិតយករូបភាព ដែលជាសមិទ្ធផល ក្រោមស្នាព្រះហស្ថ របស់ព្រះអង្គ ក្នុងការបង្កើតខេត្តព្រះសីហ នុ ។

នៅក្នុងមាត់ស្តេចសត្វតោ មានគ្រាប់ឃ្លី ដែលជាតំណាងឲ្យ សក្តានុពលដ៏សំបូរបែប នៃសម្បត្តិធម្មជាតិ របស់ខេត្ត ដែលមានសក្តានុពលសេ្ឋកិច្ច ។កំពង់ផែស្វយ័ត តំបន់សេដ្ឋកិច្ចពិសេស អាកាសយានដ្ឋានអន្តរជាតិ កងកេង និង ឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតជា ប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោម ប៉ូលសេដ្ឋកិច្ចទាំងបី ក្នុងយុ ទ្ធសាស្ត្រចតុកោណតំណាក់កាលទីបី របស់ រាជរដ្ឋាភិបាលកម្ពុជាដែល ត្រូវបានកំណត់គោលដៅជា តំបន់សេដ្ឋកិច្ចពិសេស ពហុបំណងនៅក្នុង គោលនយោបាយ អភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ ដោយសារតែខេត្តមានសក្តានុពល លើវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម បានជំរុញឲ្យវិស័យ អចលនទ្រព្យ ដីធ្លី មានហាងឆេង ងើបឡើងខ្ពស់ជាបណ្តើរៗ ៕