ស្លាប់៥និងរបួស១១នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៨ ឧសភា

0

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស ៥នាក់ (ស្រី ១នាក់) បានស្លាប់ និងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) ស្រាល ៤នាក់ (ស្រី ១នាក់) នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង នៅទូទាំងប្រទេស ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។

យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៨ ឧសភា បានបញ្ជាក់ថា គ្រោះថ្នាក់ដែល បង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៦នាក់ គឺ កើតឡើងដោយសារ ប៉ះទង្គិចចំនួន ៩លើក ៕