ភ្នំពេញ៖ បញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ នឹងហ្វឹកហ្វឺនពលទាហានថ្មី ដោយអនុវត្តលំហាត់បាញ់គ្រាប់ពិត នៅទីលានអូរកូនតឹង ដែលស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ នៃព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២០។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៨ឧសភានេះបានឱ្យដឹងថា ពលទាហានថ្មី ដែលត្រូវហ្វឹកហ្វឺននេះ នឹងត្រូវចល័តពីសាលា ពលទាហានទី៤(តាកុះ)ដោយចេញដំណើរតាមផ្លូវជាតិ៦៧ ឆ្លងកាត់ស្រុកបន្ទាយស្រី ស្រុកវ៉ារិន ខេត្ត សៀមរាប ឆ្ពោះទៅគោលដៅទីលានបាញ់គ្រាប់ពិត កូរកូន តឹង៕