ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងអ្នកពាក់ព័ន្ធបើហ៊ាន ប្រព្រឹត្តបែបនេះ នឹងត្រូវទទួលទោស

0

ភ្នំពេញ៖លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា បើចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី និងអ្នកពាក់ព័ន្ធ យកយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានីខេត្ត ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ឬក៏ជាអំពើមួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះ នឹងទទួលទោស យ៉ាងម៉ឹងម៉ាត់តាមផ្លូវច្បាប់។

ក្នុងសន្និសីទ សារព័ត៌មានស្ដីពីការប្រកាសដោះស្រាយបញ្ហាការកកស្ទះ សំណុំរឿងនៅតាម សាលាដំបូង រាជធានីខេត្តនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថាខ្ញុំគិតថាមុននេះខ្ញុំក៏បានបញ្ជាក់ជូនដែរ នូវអភិក្រមការងារ ក្នុងយុទ្ធនាការ ចំនួន២ អភិក្រមទីពីរ គឺច្បាស់លាស់ គឺថាមិនអនុញ្ញាត ឲ្យមានករណីត្រីងៀតឆ្លៀតពងទេភាសាសាមញ្ញមានន័យថា មិនអនុញ្ញាត ឲ្យមានការឆ្លៀតឱកាសយកយុទ្ធនាការនេះដើម្បីប្រព្រឹត្តអំពើខុសច្បាប់ឬក៏ជាអំពើមួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ! ទាក់ទងការងារនេះ ក្រសួងយុត្តិធម៌ បានបញ្ជាក់ហើយថា នឹងបើកចម្រុងម៉ឹងម៉ាត់ ចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី ដែលបានប្រព្រឹត្តខុស នឹងទទួលមកវិញជាមួយនិងការឆ្លើយតប ម៉ឹងម៉ាត់ ទាំងផ្នែកផ្លូវច្បាប់ ទាំងផ្នែកវិជ្ជាជីវៈ

លោកកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំ យុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត មានជំនឿយ៉ាងម៉ុតមាំថា ប្រសិនបើមានការ ចូលរួមដោយ សុឆន្ទៈពីតូអង្គពាក់ព័ន្ធ ទាំងអស់ ក្នុងរយៈពេលត្រឹមតែ៦ខែ ឬក៏ឬទៅ៩ខែ ប៉ុណ្ណោះការបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្ត នឹងសម្រេចបាន៥០ ទៅ៧០ភាគរយ នៃផែនការដែលបានកំណត់។

លោលកើត រិទ្ធ បានថ្លែងថា បច្ចុប្បន្ននេះមាន អ្នកកំពុងជាប់ឃុំប្រមាណ១ម៉ឺន២ពាន់នាក់ ក្នុងចំណោមសំណុំរឿងសរុប នៅទូទាំងប្រទេស មានជិត ៤ម៉ឺនសំណុំរឿង។

លោកកបន្តថា ការដោះស្រាយ ការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានីខេត្ត នេះក្នុងគោលដៅការការពារនូវសន្តិសុខសុវត្ថិភាព សណ្តាប់ ធ្នាប់សារធាណៈជាពិសេសនោះជូនប្រជាពលរដ្ឋ ដែលក្រសួងបានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងមួយចំនួនក្នុងនោះមានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ យុទ្ធនាប្រយុទ្ធប្រឆាំង ការកាប់ព្រៃឈើ  ហើយយុទ្ធនាការអនុវត្តន៍ភូមិឃុំ មានសុវត្ថិភាពផងដែរ។

លោកបញ្ជាក់ថា  ពាក់ព័ន្ធនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតចាប់ពីឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០មានសំណុំរឿងគ្រឿងញៀន សរុបជិត៣ម៉ឺនសំណុំរឿង មានអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនប្រហែល៦ម៉ឺននាក់ត្រូវបានចាប់ខ្លួនហើយក្នុងនោះមួយចំនួនអ្នកប្រើប្រាស់គ្រឿងញៀនត្រូវបានបញ្ជូលទៅមណ្ឌលអប់រំកែប្រែនិងអ្នកខ្លះទៀតបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតីវិធីតាមច្បាប់។ ហើយគ្រឿងញៀនដែល រឹបអូសបានមានចំនួន១៦៥៩គីឡូក្រាម

លោករដ្ឋមន្ត្រី បន្ថែមថា នៅពេលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងយុទ្ធនាការផ្សេងៗទៀត បានធ្វើឲ្យសំណុំរឿងនៅតាមសាលាដំបូង រាជធានីខេត្ត មានការកើនឡើងជាលំដាប់ផងដែរ។

លោកថា បើធ្វើការផ្ទៀតផ្ទាត់ សំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត គិតសំណុំដែល បានកាត់(មិនមែនសំណុំរឿងដែលចាត់ការរួច  មិនមានសាលក្រម ឬសាលដីការ ហើយ មិន រាប់បញ្ជូលសំណុំរឿង ដែលកាត់សេចក្តីបញ្ជូនទៅតុលាការជាន់ខ្ពស់) បើរាប់សំណុំ រឿង នៅសាលាដំបូង នៅទូទាំងប្រទេស មានសំណុំរឿងជិត៤ម៉ឺនសំណុំរឿង ក្នុងនោះមានអ្នក ជាប់ ឃុំនៅសាលាដំបូងរាជធានីខេត្ត មានប្រមាណជា១ម៉ឺន២ពាន់នាក់ ក្នុងចំណោម សំណុំ រឿង ជិត ៤ម៉ឺន។

ជាមួយគ្នានោះលោករដ្ឋមន្រ្តីបញ្ជាក់ថា សំណុំរឿងដែលនៅសល់ ពីចំណាត់ការឆ្នាំ២០១៩ (មានន័យថាសល់ពីឆ្នាំ២០១៧ និងឆ្នាំ២០១៨)មានចំនួន ១ម៉ឺន២ពាន់សំណុំរឿង ហើយសំណុំរឿងចូលថ្មី មានប្រមាណ៧០០សំណុំរឿង ទៅ ៩០០រឿងក្នុងមួយខែ។ក្នុងរយៈពេល១ឆ្នាំចៅក្រមមួយរូបបាន ចាត់ការសំណុំ រឿង បាន១២៩រឿងឬមធ្យមដែលជាទិន្នផលខ្ពស់ជាងគេក្នុងចំណោមសាលាដំបូងរាជធានីខេត្ត ផ្សេងទៀត។ ប៉ុន្តែដោយសារសំណុំរឿងមានការកើនឡើងយ៉ាងកំហុកហើយមានការខ្វះខាត ទាំងផ្នែកធនធានមនុស្ស និងសម្ភារមិនអាចដោះស្រាយបាននោះទេ។ ក្នុងស្ថានភាពបច្ចុប្បន្ន ដែល មិនអាចដោះស្រាយបាន ទើបធ្វើឲ្យសំណុំចាស់ៗកប់ជ្រៅទៅៗ ដែលធ្វើឲ្យយឺតយ៉ាវសំណុំរឿងផងដែរ។

លោកបន្ថែមថាក្រសួងយុត្តិធម៌ បានកំណត់ទិសដៅ របស់ខ្លួនថាប្រសិនបើ មានការចូលរួម ដោយសុឆន្ទៈ ពីតួរអង្គពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលពី៦ទៅ៩ខែ យើងអាចសម្រេច៥០ទៅ៧០ភាគរយ នៃផែនការ

លលកកថា ទោះតួរអង្គពាក់ព័ន្ធ ដោះស្រាយសំណុំរឿងបានប៉ុន្មានភាគរយក៏ដោយ ឲ្យតែធ្វើត្រឹមត្រូវតាមច្បាប់ ដោយមិនមានបញ្ហានោះ គឺចាត់ទុកថា ជាជោគជ័យដ៏ធំមួយ នៅក្នុងយុទ្ធនាការទាំងអស់ផងដែរ។

ទាក់ទងជាមួយសំណុំរឿងកកស្ទះនេះ លោកបញ្ជាក់ថា ក្រសួងដោះស្រាយសំណុំរឿងទាំងអស់ ដោយមិនគិតប្រភេទសំណុំរឿងណាមួយឡើយ។

លោកបន្ថែមថា យើងអត់មានការកំណត់ទេ គឺជាប្រភេទសំណុំរឿងព្រហ្មទណ្ឌទាំងអស់ ចឹងនៅក្នុងការដោះស្រាយដើម្បីពន្លឿនការស្វែងរកយុត្តិធម៌ឲ្យបានឆាប់រហ័សយើងអត់មានថាអានេះរឿងប្រភេទនេះៗទេអ្វីដែលជាទន្ទឹងរង់ចាំរបស់ភាគីនៅក្នុងរឿងក្ដីគឺសំណុំរឿងរបស់គាត់នីមួយៗអីចឹងក្នុងរបៀបវារៈរបស់ក្រសួងយុត្តិធម៌ថ្វីត្បិតតែក្រសួងយុត្តិធម៌បានលើកពីទិន្នន័យនៃសំណុំរឿងគ្រឿងញៀនក៏ពិតមែនប៉ុន្តែក្នុងរបៀបវារៈការងារពិតប្រាកនៃយុទ្ធនាការគឺយើងធ្វើទៅលើគ្រប់បទល្មើសទាំងអស់