យុទ្ធនាការកាត់បន្ថយ ការកកស្ទះសំណុំរឿង មិនមែនជាការជ្រៀតជ្រែក កិច្ចការតុលាការឡើយ

0

ភ្នំពេញ៖លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអះអាងថាយុទ្ធនាការកាត់បន្ថយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្ត មិនមែនជាការជ្រៀតជ្រែកកិច្ចការតុលាការ ឡើយ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកាស ដោះស្រាយបញ្ហាការ កកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានីខេត្តនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងថាក្រសួងយុត្តិធម៌ មានការប្រុងប្រយ័ត្នណាស់ដើម្បីកុំឲ្យយុទ្ធនាការនេះ ទៅជាការនិយាយថា ជាការជ្រៀតជ្រែក ដល់កិច្ចការ តុលាការ។នេះក្រសួងយុត្តិធម៌ មានច្បាប់កំណត់ត្រឹមត្រូវ ផង