ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិបាវិត នាវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ លោក ស្វាយ រិទ្ធី ប្រធានការិយាល័យ ពិធីការ តំណាង រដ្ឋសភាជាតិកម្ពុជា បានធ្វេីការទទួល នូវគ្រឿងជំនួយឧបករណ៍ បរិក្ខា ពេទ្យ ពីរដ្ឋសភា នៃប្រទេសវៀតណាម ម៉ាស់វេជ្ជសាស្ត្រ ចំនួន ៣០.០០០ម៉ាស់។
យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថាភាគីទាំងពីរ បានធ្វើការប្រគល់ ទទួល នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម៕