តារាកំប្លែងខ្មិប និងបក្ខពួកជាច្រើននាក់ទៀត ត្រូវប៉ូលិសវាយខ្នោះ

0

ភ្នំពេញ៖ ជនសង្ស័យប្រុសនិងស្រីចំនួន៧នាក់ ក្នុងនោះមាន អតីតតារាកំប្លែង អ្នកនាងខ្មិបម្នាក់ផង ត្រូវបានកម្លាំងនគរបាល ផ្នែកជំនាញគ្រឿងញៀន ខណ្ឌដូនពេញ ឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចបារចតុមុខ ផ្លូវជាតិ លេខ៥ ភូមិ១៦ សង្កាត់ស្រះចកខណ្ឌ ដូនពេញ ។

កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន៧ នាក់(ស្រី៣) រួមមាន៖
១. ឈ្មោះ ឈួន សំណាង ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន ពិតប្រាកដ ស្នាក់នៅ ទីតាំង ខាងលើ ( ជួញដូរ ) ។
២. ឈ្មោះ ឈួន រ៉ា ទី ភេទ ស្រី អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ទីតាំង ខាងលើ មុខរបរ មិន ពិតប្រាកដ ( ប្រើប្រាស់ ) ។
៣. ឈ្មោះ វណ្ណា វណ្ណី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ និង មុខរបរ មិន ពិតប្រាកដ ( ប្រើប្រាស់ )។
៤. ឈ្មោះ រ៉េ ន សុធា រី ( ហៅ ខ្មិ ប ) ភេទ ស្រី អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ និង មុខរបរ មិន ពិតប្រាកដ ( ប្រើប្រាស់ ) ។
៥. ឈ្មោះ ប្រាក់ បញ្ញា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ និង មុខរបរ មិន ពិតប្រាកដ ( ប្រើប្រាស់ ) ។
៦. ឈ្មោះ មុត បញ្ញា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ និង មុខរបរ មិន ពិត ប្រា ដក ( ប្រើប្រាស់ ) ។
៧. ឈ្មោះ ម៉ៅ ម៉ាប់ ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ និង មុខរបរ មិន ពិតប្រាកដ ( ប្រើប្រាស់ ) ។

សមត្ថកិច្ចបានបន្តថា វត្ថុតាងដកហូត រួមមាន ១. ក្រាមពណ៌សថ្លា សង្ស័យ ជាគ្រឿងញៀនចំនួន១៥កញ្ចប់, ២.ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន , ៣.ឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។ សមត្ថកិច្ចជំនាញ បញ្ជាក់ថាចំពោះមុខកម្លាំងជំនាញ ខណ្ឌប៉ុស្តិ៍កំពុងយកចម្លើយ បន្តស្រាវជ្រាវរកបក្ខពួក និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី ៕