ភ្នំពេញ៖ ជនសង្ស័យចំនួន ៧៨នាក់ (ស្រី៩នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ឧសភា ។ ក្នុងចំណោមជនសង្ស័យទាំង ៧៨នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៤៩នាក់ និងប្រើប្រាស់ ២៩នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន(ice) = ៧៣,៤៦ក្រាម និង២១កញ្ចប់តូច ។
+លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល: ១១អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ៨នាក់ ចាប់យកIce ២,០៣ក្រាម។ ២/បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់។ ៣/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៨៩ក្រាម។ ៤/កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៩នាក់ ចាប់យកIce ១១,៦២ក្រាម។ ៥/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,១៨ក្រាម។ ៦/កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់។ ៧/កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,២២ក្រាម។ ៨/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៩/កោះកុង៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ១០/សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១,០ក្រាម។ ១១/រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ១៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២១កញ្ចប់តូច។
-កងរាជអាវុធហត្ថ: ២អង្គភាព៖ ១/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៨,៣៤ក្រាម។ ២/តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣៦,១៣ក្រាម ៕