កម្ពុជា នៅតែបន្ត គ្មានករណីឆ្លង ជំងឺកូវីដ១៩ថ្មី

0

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងបានឲ្យដឹងថា រហូតដល់ម៉ោង​ ៩:០០នាទីព្រឹក ថ្ងៃទី​១៧ ឧសភា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ​ ។  ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុង បន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 15162 ស្មេីនឹង​ 932 ក្នុង១លាននាក់។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៧ ឧសភា អ្នកជំងឺកូវីដ១៩ចំនួន ១២២នាក់ ត្រូវបានព្យាបាល ជាសះស្បើយទាំងអស់គ្នាហើយពេលនេះកម្ពុជាមិនទាន់ មានករណីឆ្លងថ្មីនោះទេ៕