ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់តាមគេហទំព័រហ្វសប៊ុក នៅថ្ងៃទី១៧ ឧសភានេះថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុស COVID-19មក ស្ថានីយវារីអគ្គិសនីឬស្សីជ្រុំដែលសាងសង់ឡើងដោយចិន និងមានទីតាំងក្នុងតំបន់ព្រៃនៃខេត្តកោះកុងនាប៉ែកនិរតី នៃប្រទេសកម្ពុជា នៅតែបន្តរក្សាដំណើរការដដែលបាន ធ្វើឲ្យប្រទេសក្នុងអាស៊ីអាគ្នេយ៍មួយនេះប្រឈមមុខជាមួយ ភាពមិនច្បាស់លាស់នៃ ស្ថានភាពជំងឺវីរុសប្រកបដោយសេចក្តីអង់អាច និងក្លាហាន។
