ភ្នំពេញ៖ ប្រធានក្រុមការងារ បច្ចេកទេសផ្លូវថ្នល់ ខេត្តព្រះសីហនុ លោក លី រស្មី កាលពីថ្ងៃទី១៦ ឧសភាបានឲ្យដឹងតាមរយៈរបាយការណ៍ថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ គិតទាំងការងារគ្រឹះផ្លូវ សម្រេចបានប្រមាណ ៩០.៦០% លឿនជាងផែនការប្រមាណ ៤.៥% ដោយមិនគិតចូល ការងារអ៊ុតកៅស៊ូ គំនូសសញ្ញាចរាចរណ៍ ដាំដើមឈើ បង្គោលភ្លើង ការរៀបចំកម្រាលថ្មីក្រានីត។