កម្ពុជា​ កំពុងចាត់វិធានការយ៉ាងហ្មត់ចត់បំផុត បង្ការទប់ស្កាត់ និងប្រឆាំងការឆ្លងរាតត្បាត នៃមេរោគកូវីដ១៩ ដ៏កាចសាហាវ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការផ្ទុះឡើងនូវការឆ្លងរាតត្បាតនៃជំងឺ កូវីដ-១៩ បានបង្កើតឲ្យ មានវិបត្តិសុខ ភាពសាធារណៈជាសកល ដោយបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរ ជំរុញបណ្ដាប្រទេសរងគ្រោះទាំង អស់ បង្ខំចិត្តធ្វើការផ្លាស់ប្ដូរយ៉ាងតក់ប្រហល់នូវគោល នយោបាយ និងយុទ្ធសាស្ដ្ររៀងៗខ្លួន តាមស្ថានភាពជាក់ស្ដែង ក្នុងនោះ កម្ពុជា ក៏បាននិងកំពុងចាត់វិធានការ យ៉ាងហ្មត់ចត់ម៉ឹងម៉ាត់ បំផុត សំដៅបង្ការ ទប់ស្កាត់ និងប្រឆាំងទៅនិងការឆ្លងរាតត្បាត នៃមេរោគដ៏កាចសាហាវនេះផងដែរ។

តាមរយៈសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា  “ការផ្ទុះឡើងនូវការឆ្លងរាតត្បាតនៃជំងឺ កូវីដ-១៩ បានបង្កើតឲ្យ មានវិបត្តិសុខ ភាពសាធារណៈជាសកល ដោយបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរ ជំរុញបណ្ដាប្រទេសរងគ្រោះទាំង អស់ បង្ខំចិត្តធ្វើការផ្លាស់ប្ដូរយ៉ាងតក់ប្រហល់នូវគោល នយោបាយ និងយុទ្ធសាស្ដ្ររៀងៗខ្លួន តាមស្ថានភាពជាក់ស្ដែង ក្នុងនោះ កម្ពុជា ក៏បាននិងកំពុងចាត់វិធានការ យ៉ាងហ្មត់ចត់ម៉ឹងម៉ាត់ បំផុត សំដៅបង្ការ ទប់ស្កាត់ និងប្រឆាំងទៅនិងការឆ្លងរាតត្បាត នៃមេរោគដ៏កាចសាហាវនេះ ដើម្បីការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ ទប់ទល់និងហានិភ័យនានា ដែលជិះឥ ទ្ធិលដល់ស្ថានភាព សន្ដិសុខ សុវត្ថិភាពសង្គម និងសេដ្ឋកិច្ច”។

សម្ដេចតេជោ មានប្រសាសន៍ថា «ដើម្បីទប់ទល់ និងវិបត្តិជាសកល និងសម្ពាធអវិជ្ជមាននានា ដែលកើតចេញពីកត្តាខាងក្នុង និងកត្តាខាងក្រៅ នាឆ្នាំ២០២០ និងបណ្ដាឆ្នាំមុខ តម្រូវឲ្យកម្ពុជាត្រូវតែពង្រឹងឲ្យបានខឿនសន្ដិ សុខជាតិ និងសន្ដិសុខផៃក្នុងទប់ស្កាត់ មិនឲ្យមានរចនាសម្ព័ន្ធ អង្គការចាត់តាំង និងសកម្មភាព បដិវត្តន៍ពណ៌នៅកម្ពុជា ការពារឲ្យបាននូវសន្ដិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណាភា ពទឹកដី ព្រមទាំង បន្ដទប់ស្កាត់ និងបញ្ចៀសឲ្យបានអំពើភេរវកម្ម»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបា លជាតិគ្រប់ថ្នាក់ សូមថែរក្សាសុខភាព និងអប់រំគ្រួសារ សាច់ញាតិ ឲ្យរក្សាអនាម័យជាប់ជា និច្ច និងគោរពប្រតិបត្តិការណែនាំ របស់ក្រសួងសុខភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩។

សម្ដេចតេជោ ស្នើឲ្យដល់ភាពពាក់ព័ន្ធទាំងអស់ បង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង សហការ គាំទ្រជួយដល់គណៈកម្មការប្រឆាំង កូវីដ-១៩ គ្រប់ថ្នាក់ ឲ្យសម្រេចភារកិច្ចដោយ ជោគជ័យ តាមទិសស្លោក «យើងរួមគ្នាប្រឆាំង កូវីដ-១៩»៕