ភ្នំពេញ៖ ក្រោយរងការរិះគន់ យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋ ក៏ចជាអ្នកលេងបណ្ដាញ សង្គមហ្វេសប៊ុករឿង ទិញឧបករណ៍ហាត់ប្រាណ ដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចំនួន ១២គ្រឿង តម្លៃថ្លៃពេកនោះ ពេលនេះអាជ្ញាធរបានចេញមុខ បកស្រាយបំភ្លឺពីបញ្ហានេះ ។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរស្រុកបូទុមសាគរ បានស្រាយបំភ្លឺថា ១-ឧបករណ៍លំហាត់ប្រាណចំនួន ១២គ្រឿងចំណាយថវិកាអស់ ៦.៥០០ដុល្លា ២-ចំណាយការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ចាក់ដី ការធ្វើផ្លូវបេតុអាមេ ១ខ្សែប្រវែង១០០ម៉ែត្រ ទិញបង់អង្គុយ តម្លៃពលកម្ម រួមទាំងឈ្នួលការដឹកជញ្ជូន ឧបករណ៍លំហាត់ប្រាណ ចំណាយថវិកាអស់ ៩.០០០ដុល្លា ក្នុងការចំណាយទាំងអស់សរុបរួម ១៥.៥០០ដុល្លា។
អាជ្ញាធរបញ្ជាក់ថា ហើយឧបករណ៍ លំហាត់ប្រាណទាំង ១២គ្រឿងនេះ បានទិញពីទីក្រុងប៉ាងកក ។ អាជ្ញាធរក៏បានប្រាប់ទៅ ប្រជាពលរដ្ឋកុំឲ្យមានការសង្ស័យ ហើយថវិកាទាំងអស់នេះ បានមកពីសប្បរសជន ជួយឧបត្ថម្ភក្នុងស្ថាបនាហេដ្ឋាចរនាសម្ព័ន្ធ កន្លែងលំហាត់ប្រាណសាធារណៈនេះ ៕