ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រកម្ពុជា បានអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៥ឆ្នាំ (១៦-ឧសភា-១៩៤៥ – ១៦-ឧសភា-២០១២០) ថ្ងៃបង្កើតនគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រសូតចេញពី ស្នាមព្រះហស្ដដ៏ឧត្តុងឧត្តមនៃ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។





