ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ (ស្រី១នាក់) បានស្លាប់ និងរបួសធ្ងន់ ១៦នាក់ (ស្រី៥នាក់) ស្រាល៧នាក់(ស្រី២នាក់) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ឧសភា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៧នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៩លើក ៕