​ថ្ងៃ​១៥ ឧសភា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ៣២ករណី ​ឃាត់ខ្លួន​ជនសង្ស័យ ​៦០​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៦០​នាក់​ (​ស្រី​១​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប​ បទល្មើស​គ្រឿងញៀន​ចំនួន ៣២​ករណី​ ទូទាំងប្រទេស​នៅ​ថ្ងៃទី​១៥ ខែឧសភា​ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ៦០​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ៤៤​នាក់ និង​ប្រើប្រាស់ ១៦​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​១៥ ខែឧសភា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៥៨,៨៧​ក្រាម និង​២១​កញ្ចប់​តូច ព្រមទាំង​មេ​តំ​ហ្វេ​តា​មីន​(wy)=១៦,៥​ក្រាម និង​អ៊ិ​ច​ស្តា​ស៊ី​=២០,៣៤​ក្រាម ។​

​+លទ្ធផល​ខាងលើ ១៣​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

​-នគរបាល: អង្គភាព៖​ ១/បន្ទាយមានជ័យ​៖ ជួញដូរ ៣​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ១៤,៨៣​ក្រាម និង​Wy ១,៨០​ក្រាម​។​ ២/បាត់ដំបង​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ៤​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ៦,៦៨​ក្រាម Wy ១៤,៧៣​ក្រាម និង​អ៊ិច​ស្តា​ស៊ី ២០,៤៣​ក្រាម​។​ ៣/កំពង់ស្ពឺ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១៨,៥៩​ក្រាម​។​ ៤/កំពត​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ០,៨៩​ក្រាម​។​ ៥/កណ្ដាល​៖ ជួញដូរ ៣​ករណី ឃាត់ ១១​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​Ice ១៧​កញ្ចប់​តូច​។​ ៦/កោះកុង​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ០,៤៧​ក្រាម​។​ ៧/ព្រះវិហារ​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ០,៩៣​ក្រាម​។​ ៨/រត​នៈ​គី​រី​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១,៩៣​ក្រាម​។​ ៩/ត្បូងឃ្មុំ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,២៣​ក្រាម​។​ ១០/រាជធានី​ភ្នំពេញ​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ៣​កញ្ចប់​តូច​។​

​-កងរាជអាវុធហត្ថ : ៤​អង្គភាព៖​ ១/កំពង់ចាម​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់​។​ ២/កំពង់ឆ្នាំង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៤១​ក្រាម​។​ ៣/កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១​កញ្ចប់​តូច​។​ ៤/សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ១១​នាក់ ចាប់យក​Ice ១៣,៩១​ក្រាម ៕