ដូច្នឹងផង! ដល់ថ្ងៃសឹក ភិក្ខុ ឡុង ចន្ថា បែរជាប្រកាសថា មិនសឹកទៅវិញ ព្រោះហេតុផលថា——

0

ភ្នំពេញ៖ ថ្ងៃកំណត់មកដល់ បែរជាភិក្ខុ ឡុង ចន្ថា បានបង្ហោះលិខិតមួយច្បាប់ដោយប្រកាស មិនព្រមសឹកទៅវិញ ដោយលើកហេតុផលថា មិនទាន់អស់និស្ស័យ ជាសង្ឃនៅឡើយ។

នៅថ្ងៃទី១៤ ខែឧសភា ភិក្ខុ ឡុង ចន្ថា បានបង្ហោះលិខិតមួយ មានទាំងស្នាមមេដៃផង លើបណ្តាញសង្គមហ្វេសបុក យ៉ាងដូ្នច្នេះថា ៖ »សូមថ្វាយបង្គំសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ដោយក្តីគោរពខ្ពង់ខ្ពស់ និងសូមចំរើនពរញាតិញោមពុទ្ធបរិស័ទជាទីស្រលាញ់ ដោយនិស្ស័យព្រះផ្នួស របស់ខ្ញុំព្រះករុណា អាត្មាភាពមិនទាន់អស់និស្ស័យ នៅឡើយនោះ ទូលព្រះបង្គំ ទទួលកំហុស និងប្រព្រឹត្តអោយបានល្អតាមព្រះវិន័យអោយបានប្រសើរឡើងវិញ ។អាស្រ័យដូចបានទូលថ្វាយ និងចំរើនខាងលើនេះ សូមសម្តេច និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់»។

សូមរំលឹកថាកាលពីថ្ងៃ ទី ៤ ខែឧសភា សម្តេច នន្ទ ង៉ែត សម្តេចគណៈសង្ឃនាយក បានស្នើ ឲ្យមេគណខេត្តតាកែវ និមន្តភិក្ខុសង្ឃ ឡុង ចន្ថា ដែលគង់នៅ វត្ត ភ្នំបុរី ឃុំព្រែកផ្ទោល ចូលទៅ ដោះស្រាយ រឿងអាស្រូវជាមួយស្រីស្នេហ៍ ដែលផ្ទុះឡើងធ្វើឲ្យ មានការរិះគន់ខ្លាំងពីសំណាក់ពុទ្ធបរិស័ទ ។ ក្រោយឆ្លងកាត់ ការដោះស្រាយជាមួយគ្នា សង្ឃ ឡុង ចន្ថា ក៏សរសេរកិច្ចសន្យា ពីការសុខចិត្ត លាចាកសិក្ខាបទ (សឹក ) ដោយខ្លួនឯង ៕