ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទទាំងអស់ បន្តចុះត្រួតពិនិត្យស្ថានភាពនៃអង្គភាពរបស់ខ្លួន ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ក្នុងគ្រាដែលមាន ការគំរាមកំហែងពីមេរោគកូវីដ-១៩។
សម្ដេចសរសរនៅលើ បណ្ដាញទំនា់ទំនងសង្គម ហ្វេសប៊ុក ថា «យើងនឹងមិនអាចដឹងអ្វីបានពិតប្រាកដនោះទេ ប្រសិនបើយើងពុំទៅមើលដល់ទីកន្លែង។ ដូចនេះ សូមថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទទាំងអស់ បន្តចុះត្រួតពិនិត្យស្ថានភាពនៃអង្គភាពរបស់ខ្លួន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងគ្រាដែលមានការគំរាមកំហែងពីមេរោគកូវីដ-១៩។»
សូមររំលឹកថាគិតត្រឹមថ្ងៃទី១៣ ឧសភា កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន១២២នាក់ ខណ:ព្យាបាលបានជាសះស្បើយ កើនដល់១២១នាក់ ដោយឡែកនៅសល់ អ្នកជំងឺតែម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យខ្មែរ-សូវៀត ៕