ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានជូនលិខិតណែនាំ ដល់អភិបាលខេត្ត ជាប់ព្រំដែនជាមួយ ប្រទេសជិតខាង ឲ្យទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចុះនៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នាពេលថ្មីៗនេះមានប្រជាពលរដ្ឋខ្មែរមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែន ដោយខុសច្បាប់ចូល ទៅក្នុងប្រទេសជិតខាង ខណៈពេលដែល ប្រទេសជិតខាងទាំងនោះ កំពុងដាក់ប្រទេស ក្នុងគ្រាអាសន្ន ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ ។
សម្តេចក្រឡាហោម បានបន្ថែមថា ដើម្បីពង្រឹងនូវការគ្រប់គ្រង ការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញ-ចូល ប្រទេសជិតខាង ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីណែនាំដល់អភិបាលខេត្តជាប់ព្រំដែនចាត់ចែងអនុវត្តនូវវិធានការនានា ដូចមាននៅក្នុងខ្លឹមសារទាំងស្រុងខាងក្រោម៖៕