ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា បានឲ្យដឹងថានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤- ៣០នាទី មានករណីអាត្រាក់ទ័រភ្ជួរដីជាន់មីនតោន នៅចំណុចអូរអំបិលព្រៃស្អាក ស្ថិតនៅភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់ម្នាក់ ជាអ្នកបើកបរ ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរកសិករ បានបើកអាត្រាក់ភ្ជួរដីចំការចន្ទី ក៍ជាន់មីនតោន។ នេះជាសោកវិនាសកម្ម ក្រោយសង្គ្រាម ដោយសារសំណល់ ជាតិផ្ទុះពីសង្គ្រាម៕
បន្ថែមពីនោះលោក ហេង រតនា ក៏បានសូមចូលរួមមរណទុក្ខ ជាមួយគ្រួសារសពផងដែរ ៕



