Home សង្គម រោងចក្រកាត់ដេរ សម្លៀកបំពាក់មួយ បោះទុនជាង១៤ លានដុល្លារអាមេរិក វិនិយោគ នៅស្រុកពញ្ញាឮ

រោងចក្រកាត់ដេរ សម្លៀកបំពាក់មួយ បោះទុនជាង១៤ លានដុល្លារអាមេរិក វិនិយោគ នៅស្រុកពញ្ញាឮ

0

ភ្នំពេញ៖ ទោះបីស្ថានភាពកូវីដ១៩ មិនទាន់បានធូរស្បើយ យ៉ាងណាក៏ដោយ ប៉ុន្ដែកម្ពុជានៅតែបន្តទទួល បាននូវការវិនិយោគថ្មីៗបន្ថែមទៀត ជាក់ស្ដែង ក្រុមហ៊ុន HONG FENG KNITTING CO., LTD បានបោះទុនវិនិយោគចំនួន ប្រមាណ ១៤,៤លានដុល្លារអាមេរិក លើវិស័យរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ មួយកន្លែងបន្ថែមទៀត ដែលអាចបង្កើតការងារ បានចំនួន ៥៨៦កន្លែង ផងដែរ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះបានឲ្យដឹងថា តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន HONG FENG KNITTING CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ៥៨៦កន្លែង ៕

Previous articleក្រសួងមហាផ្ទៃ ហាមពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនខុសច្បាប់ តាមច្រករបៀង
Next articleថ្ងៃនេះ មណ្ឌលឆៀកនិងប្រឡងយកបណ្ណបេីកបរ តាមរាជធានី-ខេត្តឈប់សម្រាក១ ខណៈមណ្ឌលអ៉ីអន១និង២ ដំណេីរការធម្មតា