ភ្នំពេញ៖ ជនសង្ស័យចំនួន ៨២នាក់ (ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៤១ករណី ទូទាំងប្រទេស នៅថ្ងៃទី១២ ឧសភា ។ ក្នុងចំណោមជនសង្ស័យទាំង ៨២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៦១នាក់ និងប្រើប្រាស់ ២១នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែឧសភា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៣៣៨,៥៥ក្រាម និងា៣៤កញ្ចប់តូច ។
+លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល: ១១អង្គភាព៖ ១/មន្ទីរ ៖ ជួញដូរ ៥ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៣,៩២ក្រាម។ ២/បន្ទាយមានជ័យ៖ ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ ចាប់យកIce ២,១០ក្រាម។ ៣/បាត់ដំបង៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ២៥០,០៣ក្រាម។ ៤/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ២៩,៧៨ក្រាម។ ៥/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៤៦ក្រាម។ ៦/កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២០ក្រាម។ ៧/កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៧០ក្រាម។ ៨/កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២០កញ្ចប់តូច។ ៩/កោះកុង៖ អនុវត្តន៍ដីកា ១ ចាប់ ១ នាក់។ ១០/សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២,៧០ក្រាម។ ១១/រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យកIce ១៣កញ្ចប់តូច។
-កងរាជអាវុធហត្ថ: ៦អង្គភាព៖ ១/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១០,៩១ក្រាម។ ២/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ០,២៥ក្រាម។ ៣/កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៤/រតនៈគីរី៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១៤,០៦ក្រាម។ ៥/សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៦,៣៥ក្រាម។ ៦/តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,០៩ក្រាម ៕