ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ដោយសារកម្ពុជាកំពុងប្រឈម ទៅនឹងបញ្ហា កូវីដ១៩ ទើបធ្វើឲ្យផែនការសកម្មភាព មួយចំនួនមិនអាច សម្រេចទៅបាន តាមការគ្រោងទុកឡើយ។
ក្នុងកិច្ចប្រជុំ ឆ្លងផែនការ សកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេចស ខេង មានប្រសាសន៍ថា «យើងគ្រប់គ្នាបានដឹងរួចមកហើយ នូវការប្រឈមមុខ នឹងវិបត្តិជំងឺ កូវីដ-១៩ ដែលអាចធ្វើឲ្យផែនការ សកម្មភាពមួយចំនួន មិនអាចសម្រេច ទៅបានតាមការគ្រោងទុក»៕