គណៈរដ្ឋមន្រ្តីនឹងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌ

0

ភ្នំពេញ៖ នៅថ្ងៃទី១៥ខែឧសភាខាងមុខនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីដើម្បីពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌ ។

យោងតាមសេចក្ដី ជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា យោងចំណារដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងរៀបចំ កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រទី ១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖

១- សេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌ និង

២-បញ្ហាផ្សេងៗ មួយចំនួនទៀត៕