ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ឈ្មោះ សឿន កាន់ បម្រើការនៅវរសេនាតូចអន្តរាគមន៍ លេខ២៤៣ នៃកងពលតូចអន្តរាគមន៍ លេខ៤កាលពីថ្ងៃទី១១ ឧសភា បានបាញ់សម្លាប់ប្រពន្ធ និងស្រ្តីម្នាក់ទៀត យ៉ាងសាហាវព្រៃផ្សៃ រួចរត់គេចខ្លួន ដោយនាំយក ទៅជាមួយនូវកាំភ្លើងAK ៤៧ មួយដើម និងគ្រាប់១២០គ្រាប់។
យោងតាមសេចក្ដីជូនដំណឹង របស់កងពលអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ លោក មេបញ្ជាការបានអំពាវនាវ ដល់កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋ បើបានឃើញជនល្មើស សូមរាយការណ៍និងឃាត់ខ្លួនភ្លាម ៕