យេីងអាចភ្លេច ជំងឺកូវីដ១៩ តែកូវីដ១៩ វាមិនភ្លេចយេីងទេ!

0

ភ្នំពេញ៖ បន្ថែមពីការអំពាវនាវឲ្យ បន្តខិតខំរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩នោះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានលើកឡើងថា យេីងអាចភ្លេចមេរោគជម្ងឺ កូវីត១៩ តែជម្ងឺកូវីត១៩ វាមិនភ្លេចយេីងទេ! ។

លោក ហេង រតនា បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១២ឧសភានេះថានៅបណ្តាប្រទេសនៅលេីសកលលោកបាននិងកំពុងឆ្លងមានចំនួន 4,252,303 នាក់ហេីយ ស្លាប់មានចំនួន 287,133 នាក់ និងជាសះស្បេីយ មានចំនួន 1,525,888នាក់ មានន័យថា អ្នកដែលបានដឹងថាកំពុងមានមេរោគជម្ងឺកូវីត១៩ក្នុងខ្លួនគឺមានចំនួន 2,439,282នាក់ ។ ដោយឡែកប្រទេសក្នុងតំបន់ដូចជាប្រទេសសុីងហ្គាព័រឆ្លងថ្មីជិត៥០០នាក់ ប្រទេសឥណ្ឌូនេសុីជាង២០០នាក់ និងប្រទេសហ្វឺលីពីនមានចំនួនជិត៣០០នាក់ ដែលជាចំនួនឆ្លងថ្មីក្នុងពេលតែមួយថ្ងៃ (ថ្ងៃទី១១ ខែឧសភា) (នេះបេី យោងតាម ការចុះផ្សាយរបស់worldometer គិតត្រឹមថ្ងៃទី១២ ខែឧសភានេះ)។ មានន័យថាមេរោគកូវីត១៩ កំពុងតែសកម្មឆ្លងខ្លាំងក្លានិងនៅតែធ្ងន់ធ្ងរ!

មេស៊ីម៉ាក់រូបនេះសង្កត់ធ្ងន់ថា”កម្ពុជាទទួលបានជោគជ័យមួយផ្នែកនៃសមភូមិ កូវីត១៩នេះ តែសង្គ្រាមប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩នេះ មិនទាន់បញ្ចប់ទេ ចៀសវាងប្រកាសសន្តិភាពដោយខ្លួន គម្បីស្តាប់មន្ត្រីជំនាញ នៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក! ការធ្វេសប្រហែសភ្លេចខ្លួន ឬយល់ថាយេីងកំពុងមានសុខសុវត្ថិភាពពីជម្ងឺកូវីត១៩ វាជាកំហុសឆ្គងដែលនាំដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួនឯង គ្រួសាររបស់ខ្លួន សហគមន៍របស់ខ្លួន និងសង្គមជាតិខ្លួនឯង”៕