សម្ដេចតេជោ៖ ជំងឺកូវីដ-19 គឺជាក្តីបារម្ភខ្លាំងបំផុត របស់ពិភពលោកទាំងមូល

0

ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថាជំងឺនេះ គឺជាក្តីបារម្ភខ្លាំងបំផុត របស់ពិភពលោកទាំងមូល។សម្ដេចតេជោ បានសរសេរនៅលើ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះថា «តែក្នុងមួយប៉ព្រិចភ្នែក សោះចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅក្នុងពិភពលោក គឺបានកេីនជាង៤លាននាក់ ។ នេះគឺក្តីបារម្ភខ្លាំងបំផុត របស់ពិភពលោកទាំងមូល។»

ចំពោះនៅប្រទេសកម្ពុជាវិញ  សម្ដេចតេជោបានលើកឡើងថា ទោះបីចំនួនអ្នក ដែលបានព្យាបាលជាសះស្បេីយបានច្រេីន  ហេីយពុំមានអ្នកឆ្លងថ្មីក៏ដោយគឺ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ ជានិច្ចចំពោះអនាម័យសុខភាព ជាប្រចាំដូចជាត្រូវឧស្សាហ៍ ដុសលាងសម្អាតដៃនិងសាប៊ូឬទឹកអាល់កុលឬចែលសម្លាប់មេរោគនឹងត្រូវពាក់ម៉ាសឬក្រម៉ាកុំអោយឆ្លងរោគពីយេីងទៅគេ  និងពីគេមកយេីង  ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់។ ត្រូវបន្តយកចិត្តទុកដាក់ ស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាអស់ ជួបតែសេចក្តីសុខ និងបានចៀសផុតពីជំងឺទាំងពួង ផងដែរ។

សូមរំលឹកថា គិតត្រឹថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ-19 នៅក្នុងពិភពលោក គឺបានកេីនជាង៤លាននាក់ហើយ ដោយឡែកប្រទេសកម្ពុជាវិញ គិតត្រឹមថ្ងៃនេះផងដែរ ក្រសួងសុខាភិបាល បានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន១២១នាក់ហើយ ខណៈនៅសល់តែម្នាក់តែប៉ុណ្ណោះដែលកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ ខ្មែរ-សូវៀត៕