M​a​n U​n​i​t​e​d​ មា​ន​ទំ​នុ​ក​ចិ​ត្ត​ច្បា​ស់​ថា​អា​ច​ទិ​ញ​យ​ក D​e​m​b​e​l​e

0

អស់រយៈពេលជាង១២ខែមកហើយ ក្លឹបបិសាចក្រហម Man United ត្រូវបានគេដឹងថា បានព្យាយាមតាមមើលកីឡាករ Moussa Dembele ដោយក្នុងនោះលោក Solskjaer បានថែមទាំងបញ្ជូនក្រុមការងារ ទៅទស្សនាការប្រកួតនានា របស់កីឡាករផងដែរ រយៈពេល៦ខែចុងក្រោយនេះជាញឹកញាប់។

តាមការចេញផ្សាយរបស់ The Mirror បានអះអាងថាក្លឹបបិសាចក្រហម Man United មានទំនុកចិត្តខ្លាំង ក្នុងការចរចាទិញយកកីឡាករបារាំងរូបនេះ ក្នុងតម្លៃ៦០លានផោនពីក្លឹប Lyon។ លោក Solskjaer ជឿជាក់ថា Dembele មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជំនួសតំណែងរបស់ Lukaku។

គួរឲ្យដឹងដែរថាកន្លងមកថ្មីៗនេះ Man United និងអនុប្រធានប្រតិបត្តិក្លឹបលោក Ed Woodward បានអះអាងដែរថា ស្ថានភាពបច្ចុប្បន្នរបស់ក្លឹប ជាពិសេសហិរញ្ញវត្ថុក្លឹបរបស់លោក គឺមានភាពល្អប្រសើរជាងក្លឹបណាណាទាំងអស់៕

ប្រែសម្រួល៖Lee