ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពី“បច្ចុប្បន្នភាព ជំងឺកូវីដ១៩” នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថាគិតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានទទួលថវិការពីសប្បុរសជន បានចំនួន១៤លានដុល្លារ ដើម្បីប្រតិបត្តិការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ហើយបច្ចុប្បន្នក្រសួង បានប្រើប្រាស់ថវិកា អស់ប្រមាណជាង៧លានដុល្លារ ដើម្បីទិញសម្ភារនានា ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន១២២នាក់ ខណៈអ្នកព្យាបាលជាសះស្បើយ កើនដល់១២០នាក់ ចំណែកអ្នកជំងឺ នៅសល់២នាក់ហើយត្រូវបានបញ្ជូន មកសម្រាកព្យាបាលនៅភ្នំពេញ៕