តោះមកដឹងពីតម្លៃ នៃការប្រឡងយកបណ្ណបើកបរ ទាំងអស់គ្នា!

0

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញជូនដល់សាធារណជន ពីតម្លៃប្រឡងយកបណ្ណបេីកបរទាំង ៥ប្រភេទ។

យោងតាមហ្វេសប៊ុក ក្រសួងសាធារណការ នៅថ្ងៃទី១១  ឧសភានេះបានឲ្យដឹងថា នេះជាតម្លៃប្រឡងយក បណ្ណបើកបរទាំង ៥ប្រភេទ៖ ប្រភេទ”ក” តម្លៃ ៣០.០០០៛, “ខ” តម្លៃ ៩០.០០០៛, “គ” តម្លៃ ៩៥.០០០៛, “ឃ” តម្លៃ ៩៥.០០០៛ និង”ង” តម្លៃ ១០០.០០០៛ ។

ចំពោះឯកសារសម្រាប់ការប្រឡង យកបណ្ណបើកបររួមមាន៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក)

៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ ករណីនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក)

៤. ករណីប្រឡងប្រភេទ គ ឃ និង ង ត្រូវមានលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ។

ដោយឡែកសម្រាប់ ទីតាំងប្រឡងយកបណ្ណបើកបរ៖

– ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)

– មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត ៕