ភ្នំពេញ៖ លោក Jing Jun ប្រធានសភាពាណិជ្ជកម្មចិនកម្ពុជា នាថ្ងៃទី៨ ខែឧសភាបានដឹកនាំគណៈប្រតិភូ សហគ្រាសចិន ចូលរួមផ្តល់ជំនួយ ជាសម្ភារទប់ស្កាត់នឹង ជំងឺវីរុសCOVID-19 ជូនដល់ក្រសួងសុខាភិបាលកម្ពុជា ដែលក្នុងនោះរួមមានម៉ាស វេជ្ជសាស្រ្តចំនួន៥ម៉ឺនម៉ាស ទឹកសម្លាប់មេរោគចំនួន១តោន កញ្ចប់ថ្នាំចិន ទប់ស្កាត់នឹងជំងឺវីរុសចំនួន ១០០០សម្រាប់ និងព្រមទាំង បានប្រគល់ថវិកាជំនួយ ចំនួន៥ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដោយតាមរយៈ“មូលនិធិទប់ស្កាត់ជំងឺវីរុសCOVID-19” ដើម្បីគាំទ្រកិច្ចទប់ស្កាត់ របស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថាលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា អញ្ជើញមានវត្តមានក្នុង ពិធីប្រគល់ និងទទួលខាងលើនេះ ៕