
Lazio គ្រោងនឹងផ្លាស់ប្តូរខ្សែបម្រើ Ruben Loftus-Cheek របស់ក្រុមតោខៀវនៅរដូវក្តៅនេះក្នុងគោលបំណង បន្ថែមនូវឥទ្ធិពលក្នុងការប្រកួត Champions League នៅរដូវកាលក្រោយ។
បន្ទាប់ពីធ្លាក់ចុះ ដល់លេខ ៨ នៅរដូវកាលមុន ពេលនេះ បានងើបឡើងវិញ ដោយអង្គុយនៅកៅអីលេខ រៀងទី២ ក្នុងលីកកំពូលអ៊ីតាលី នៅពីក្រោមក្លិប Juventus ខណៈដែលលីក នៅតែបន្តបិទទ្វារ។
នេះអាចនិយាយថា ជាការត្រៀមយុទ្ធនាការបស់ពួកគេ ជាលើកដំបូងនៅក្នុងកៅអ៊ី UCL ចាប់តាំងពីឆ្នាំ ២០១៥-១៦ ហើយកំពុងតែស្វះស្វែងរកការជំរុញ។
យោងតាមកាសែត Il Messaggero បានចុះផ្សាយថា កីឡាករដែលរងរបួសសរសៃពួរ ១២ Loftus-Cheek កំពុងក្លាយជាគោលដៅរបស់ Lazio ។
Loftus-Cheek បច្ចុប្បន្នខកខានការលេង ដោយសារតែ លោក Frank Lampard ព្យាយាមដាក់កីឡាករក្មេងៗចូលទីលានជំនួសវិញ ក្នុងន័យផ្តល់ឱកាសជូនយុវជន ហើយកីឡាករនេះ នៅតែបន្តអង្គុយនៅក្រៅទីលាន បន្ទាប់ពីរបួសធ្ងន់កាលពីរដូវកាលមុន។
ខ្សែបម្រើអាយុ ២៤ឆ្នាំនេះ ត្រូវបានគេរាយការណ៍ចុងក្រោយមកថា គាត់អាចនឹងផ្លាស់ទៅកាន់ Lazio ហើយតម្លៃរបស់គាត់ ស្ថិតក្នុងរង្វង់ ១៧.៥ លានផោន៕
