ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សស្លាប់ ៥នាក់ (ស្រី១នាក់) និងរងរបួសធ្ងន់ ៨នាក់ (ស្រី៥នាក់) ស្រាល ១១នាក់ (ស្រី ៥នាក់) ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែល បង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន២៤នាក់ នៅថ្ងៃទី៩ ខែឧសភា គឺ កើតឡើង ដោយសារហេតុការណ៍ ប៉ះទង្គិចចំនួន ១១លើក ៕