ថ្ងៃ៩ ឧសភា បង្ក្រាបបទល្មេីសគ្រឿងញៀន ៣៧ករណី ឃាត់ខ្លួន​​ជនសង្ស័យ ៦៩នាក់

0

ភ្នំពេញ៖ យោង​តាម​របាយការណ៍​ របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា ​ការ​អនុវត្តន៍​ច្បាប់​ប្រចាំ​ថ្ងៃ​ទី៩ ខែឧសភា​ ឆ្នាំ​២០២០​ សមត្ថកិច្ចបង្ក្រាបការជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែឆ្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ ចំនួន ៣៧ករណី ឃាត់ ៦៩នាក់ (ស្រី១នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) = ៩៧,០៨ក្រាម និង១៣កញ្ចប់តូច -អុិចស្តាសុី = ៨,៤២ក្រាម។

ប្រភេទបទល្មើស៖ +ជួញដូរ ២៤ករណី ឃាត់ ៥០នាក់(ស្រី ១នាក់), +ប្រើប្រាស់ ១៣ករណី ឃាត់ ១៩នាក់(ស្រី ០នាក់)។

•លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប៖

+នគរបាលជាតិ: ១២អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ៧ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យកIce ៣៩,៥៥ក្រាម និងអុិចស្តាសុី ៤,៤២ក្រាម។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៨៦ក្រាម។ ៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៤០ក្រាម។ ៤ / កំពង់ស្ពឺ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ២,១៩ក្រាម។ ៥ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៩កញ្ចប់តូច។ ៦ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,២៦ក្រាម។ ៧ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។ ៨ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,២៧ក្រាម។ ៩ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៣ក្រាម។ ១០ / រតនៈគីរី៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ ១១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣៥,៣០ក្រាម។ ១២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៧នាក់ ចាប់យកIce ១កញ្ចប់តូច។

+កងរាជអាវុធហត្ថ : ៥អង្គភាព៖ ១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៥១ក្រាម។ ២ / កោះកុង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,៩៨ក្រាម។ ៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ០,១៣ក្រាម។ ៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច៕