គម្រោងថ្មី! រោងចក្រផលិតកេសកាតុងមួយ បោះទុកវិនិយោគជាង ១៤លានដុល្លារ និងបង្កើតការងារបានចំនួន ៦០៥នាក់

0

ភ្នំពេញ៖ ទោះបីកម្ពុជាកំពុងប្រឈម នឹងការរីករាលដាល នៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក្រុមហ៊ុនមួយ បានគ្រោងនឹងបង្កើត រោងចក្រផលិតកេសកាតុង ដែលត្រូវចំណាយទុនវិនិយោគប្រមាណ ១៤,៥លានដុល្លារអាមេរិក ហើយក៏អាចអាចបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរបានចំនួន ៦០៥នាក់ ផងដែរ។

យោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះបានឪ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកេសកាតុងរបស់ក្រុមហ៊ុន BOEUNG KET PACKAGING FACTORY CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះ បញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៥នាក់៕