ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេច ដាក់វិន័យកងកម្លាំង នគរបាលជាតិ ចំពោះលោក វរៈសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុក ចន្ទ្រា ទទួលបន្ទុកចរាចរណ៍ ដោយបានផ្អាកការងារ ជាបណ្ដោះ អាសន្ន បន្ទាប់ ពីលោក អធិការ រងរូបនេះ បានអនុវត្តន៍លេីសគោលការណ៍ ណែនាំរបស់ថ្នាក់ដឹកនាំ បង្កឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ។
ជារឿយៗនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាល ជាតិបានប្រាប់មន្ត្រីនគរបាលជាតិ ត្រូវ ពង្រឹង វិន័យ មន្ត្រី ក្នុង ការ អនុវត្តន៍ ច្បាប់ អោយបានត្រឹមត្រូវ ទន់ភ្លន់ ម៉ឺងម៉ាត់ ។ ជាមួយ គ្នា នេះដែរ សូម ប្រជាពលរដ្ឋ មេត្តា ចូល រួម គោរព ច្បាប់ ទាំងអស់គ្នា ដេីម្បី សុវត្ថិភាព ក្រុមគ្រួសារ យេីង សង្គម ជាតិ យេីង ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានប្រជាពលរដ្ឋ លើកគ្នាបិតផ្លូវតវា ដោយចោទសមត្ថកិច្ចថា អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជ្រុល ចាប់បុរសអ្នកបើករ៉ឺម៉ក វាយដាក់ខ្នោះ ព្រោះគ្មានប័ណ្ឌបើកបរ ៕