ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ការអនុវត្តន៍ច្បាប់ប្រចាំ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានបង្ក្រាបជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិត កែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ ចំនួន ២៧ករណី ឃាត់ខ្លួនជនសង្ស័យ ៥៦នាក់ (ស្រី ២នាក់) ។
វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) = ១១២,៨៨ក្រាម និង៤២កញ្ចប់តូច ក្នុងនោះ ជួញដូរ ១៨ករណី ឃាត់ ៤១នាក់(ស្រី១នាក់) និង ប្រើប្រាស់ ៩ករណី ឃាត់ ១៥នាក់(ស្រី ១នាក់)។
•លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖
+នគរបាល: ៩អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៦ករណី ឃាត់ ១១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៨,៩៩ក្រាម។ ២ / បាត់ដំបង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១០១,៧៣ក្រាម។ ៣ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ០,២៨ក្រាម។
៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៧ក្រាម។ ៥ / កណ្ដាល៖ ជួញដូរ ៤ករណី ឃាត់ ៨នាក់ ចាប់យកIce ៣២កញ្ចប់តូច។ ៦ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៣១ក្រាម។ ៧ / រតនៈគីរី៖ ប្រើប្រាស់ ១ករណី ឃាត់១នាក់។ ៨ / ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៩ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណីឃាត់ ៣នាក់ ចាប់យកIce ៧កញ្ចប់តូច។
+កងរាជអាវុធហត្ថ : ២អង្គភាព៖ ១ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។ ២ / រាជធានីភ្នំពេញ៖ ជួញដូរ១ករណី ឃាត់ ៥នាក់។