Home សង្គម នាយករដ្ឋមន្ត្រី៖ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់ជីវិតពលរដ្ឋ ច្រើនជាងជំងឺកូវីដ១៩ទៅទៀត

នាយករដ្ឋមន្ត្រី៖ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់ជីវិតពលរដ្ឋ ច្រើនជាងជំងឺកូវីដ១៩ទៅទៀត

0

ភ្នំពេញ៖ ស្របពេលដែលកម្ពុជា កំពុងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ផងនោះ សម្ដេចតេជៅ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព និងអនាម័យឲ្យបានល្អ ជាពិសេសត្រូវតែគោរព ច្បាប់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់ជីវិតពលរដ្ឋ ច្រើនជាងជំងឺកូវីដ១៩ទៅទៀត ។

តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ថែរក្សាសុខភាពអោយបានល្អជានិច្ច​ ជាពិសេសក្នុងពេល ដែលប្រទេសជាតិកំពុ ងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ។

សម្ដេចបន្តថា ទោះបីចំនួនអ្នកដែលឆ្លងមេរោគ ត្រូវបានព្យាបាលជាសះស្បើយ ច្រើនស្ទើរអស់ហើយក្តី​ ហើយមកទល់ថ្ងៃនេះ ក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ​ ក៏សូមបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយប្រើម៉ាស​ ទឹកអាល់កុល​ និងជឹលលាងសម្អាត កម្ចាត់មេរោគនិងបាក់តេរី​ផ្សេងៗអោយបានជាប្រចាំ។

សម្ដេចតេជោបញ្ជាក់ថា «ស្របពេលនឹងការបង្កើន អនាម័យថែរក្សាសុវត្ថិភាព សុខភាពអាយុជីវិត​ សូមបងប្អូនប្រជាពលរដ្ឋ​ ជាពិសេសក្មួយៗយុវជន ត្រូវតែគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដាច់ខាត​ ព្រោះគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងរាល់ថ្ងៃ គឺបានសម្លាប់អាយុជីវិតពលរដ្ឋ ច្រើនជាងជំងឺឆ្លងកូវីវីដ​១៩​ ទៅទៀត» ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ ឲ្យជួបតែសេចក្តីសុខ​ និងមានសុវត្ថិភាព ក្នុងការធ្វើដំណើរនៅគ្រប់ទីកន្លែង ទូទាំងប្រទេស ៕

Previous articleថ្ងៃ១ ឧសភា បង្ក្រាបបទល្មើស​គ្រឿងញៀន​ ២៦ករណី ឃាត់ខ្លួន​ជនសង្ស័យ ៥៧នាក់
Next articleយ៉ា​ង​ហោ​ច​ណា​ស់​អ្ន​ក​ទោ​ស​ ១​៧​នា​ក់​ត្រូវ​បា​ន​​សម្លា​ប់ នៅ​ក្នុ​ង​គុ​ក​វេ​ណេ​ស៊ុ​យអេ​ឡា